ព័ត៌មានអន្តរជាតិ

ពលរដ្ឋតិចបំផុត ៨៨នាក់ ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់ នៅភាគពាយព្យ ប្រទេសនីហ្សេរីយ៉ា

ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា ប៉ូលិសក្នុងស្រុកបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៨៨នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការវាយប្រហារ ដោយក្រុមចោរប្លន់ នៅរដ្ឋ Kebbi ស្ថិតនៅភាគពាយព្យ នៃប្រទេសនីហ្សេរីយ៉ា ។

លោក Nafi’u Abubakar អ្នកនាំពាក្យមកពីរដ្ឋខាងលើ បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅរដ្ឋធានីBirnin Kebbi ថា ក្រុមចោរប្លន់ដែលជាភេរករដែល បានដោះលែងនៅក្នុង សហគមន៍ចំនួន ៨ផ្សេងទៀតគ្នា នៅក្នុងតំបន់កាន់កាប់របស់រដ្ឋាភិបាល Danko-Wasagu នៃរដ្ឋនេះ កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Abubakar បានលើកឡើងថា “ដំបូងឡើយ សាកសពជាច្រើនត្រូវបានរកឃើញ ដែលមានចំនួន ៦៦នាក់ ប៉ុន្តែ នៅពេលដែលខ្ញុំនិយាយមកកាន់ អ្នកទំាងអស់គ្នានេះពេលឥឡូវនេះ មានប្រមាណ ៨៨នាក់ដែលបានរកឃើញ” ។

គាត់បាននិយាយថា ប្រតិបត្តិការសន្តិសុខ ត្រូវបានដាក់ពង្រាយដល់ សហគមន៍ទាំងឡាយ ដើម្បីទប់ស្កាត់ការវាយប្រហារ បន្ថែមទៀតដែលកើតឡើង ។

គួររំលឹកថា កាលពីចុងខែមេសា មន្ត្រីប៉ូលិសចំនួន ៩នាក់ និង ២នាក់ជាសមាជិកក្រុមការពារជនស៊ីវិលនៅរដ្ឋ Kebbi ត្រូវបានសម្លាប់ ទន្ទឹមនឹងនេះដែរ ការវាយប្រហារមួយបាន ធ្វើឡើងដោយក្រុមខ្មាន់កាំភ្លើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top