ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៥,៨៣២ករណី ក្នុងរយៈពេលមួយថ្ងៃ ដោយសរុបកើនឡើងដល់ ១,៨៥៦,០៣៨ករណគ ដោយចំនួនអ្នកស្លាប់បានកើនឡើង ១៦៣ សរុបកើនឡើងដល់ ៥១,៦១២ នាក់។
យោងតាមក្រសួងបានឱ្យដឹងថា ប្រជាជនចំនួន ៤,១៨៧ នាក់បន្ថែមទៀតបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ដោយនាំចំនួនអ្នកជំងឺដែល ជាសះស្បើយសរុបមានចំនួន ១,៧០៥,៩៧១ នាក់។
ជាក់ស្តែងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះទីក្រុងហ្សាការតា បានកត់ត្រាករណីថ្មីចំនួន ១,០១៩ ករណី កោះជ្វាកណ្តាល ៨៩០ករណី កោះជ្វាខាងលិច ៨៦៩ករណី, រីយ៉ា ៥២៨ករណី និងកោះស៊ូម៉ាត្រាខាងលិច ៣៨៨ករណី ។
គួរបញ្ជាក់ថា វីរុសនេះបានរាលដាលដល់ខេត្តទាំង ៣៤ របស់ប្រទេសនេះ ប៉ុន្ដែមិនមានករណីថ្មីណាមួយត្រូវបាន រកឃើញនៅក្នុងខេត្តប៉ាពួនោះទេ ។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសនៅតំបន់អាស៊ី ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺកូវីដ-១៩ ដោយមានចំនួនអ្នកស្លាប់ និងឆ្លងជំងឺខ្ពស់ជាងគេបំផុតរហូតដល់ជិត ២លាននាក់ ៕
ដោយ ឈូក បូរ៉ា