ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីអ្នកជាសះស្បើយជំងឺកូវីដ១៩ ថ្មីចំនួន៩៤៥នាក់ អ្នកឆ្លងថ្មី៥៨៩នាក់ ព្រមទាំងអ្នកស្លាប់ ៣នាក់ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នក ឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣៤៨៣៣នាក់ អ្នកជាសះស្បើយចំនួន ២៨០៩២នាក់ និងអ្នកស្លាប់ចំនួន ២៦៦នាក់៕