ព័ត៌មានអន្តរជាតិ

ប្រេសិតក្នុងតំបន់ ជំរុញឲ្យរបបយោធាមីយ៉ានម៉ា ដោះលែងអ្នកទោស និងអនុវត្តតាម កិច្ចព្រមព្រៀងគ្នា

បរទេស៖ ប្រេសិតមកពីសមាគមអាស៊ាន តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យរបបយោធាក្នុងប្រទេសមីយ៉ានម៉ា ធ្វើការដោះលែងអ្នកទោស នយោបាយទាំងអស់ និងបានពិភាក្សាគ្នាអំពី ការអនុវត្តតាមកិច្ចព្រមព្រៀងគ្នា ដើម្បីបញ្ចប់ភាពចលាចល ដែលកើតមានចាប់តាំងពីរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈមក។

របបយោធាមីយ៉ានម៉ា បានបង្ហាញឲ្យឃើញនូវសញ្ញាតិចតួច នៃការអនុវត្តតាមកិច្ចព្រមព្រៀង ៥ចំណុចខែមេសា ដែលបានធ្វើឡើងក្នុងចំណោម ប្រទេសអាស៊ានទាំង១០ ដែលរួមមានទាំងមីយ៉ានម៉ាផង ស្នើឲ្យបញ្ចប់អំពើហិង្សា ធ្វើការពិភាក្សាបែបនយោបាយ និងតែងតាំងប្រេសិតពិសេសក្នុងតំបន់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រេសិតពិសេសអាស៊ាន បានជួបជាមួយមេដឹកនាំយោធា លោក Min Aung Hlaing ក្នុងរដ្ឋធានីមីយ៉ានម៉ា Naypyidaw កាលពីថ្ងៃសុក្រ។

សេចក្តីថ្លែងការណ៍របស់សមាគមអាស៊ាន ដែលចុះកាលបរិច្ឆេទថ្ងៃទី៥ ខែមិថុនា បាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចនោះ គឺដើម្បីពិភាក្សាគ្នាអំពីវីធីដែលមីយ៉ានម៉ា នឹងសម្រេចបាននូវដំណោះស្រាយសន្តិភាពមួយ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនខ្លួន តាមរយៈការអនុវត្តតាមគោលការណ៍ ៥ចំណុច ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top