បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការផ្ញើលិខិតអញ្ជើញជាផ្លូវការមួយ ទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីឲ្យលោកធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងវ៉ាស៊ិនតោន នារដូវក្តៅខាងមុខ។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រី នៃក្រសួងការពារជាតិអាមេរិកលោក Jake Sullivan ហើយត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពី លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានធ្វើការលើកឡើងអំពី ការសម្រេចចិត្តរបស់លោក Biden ចំពោះបញ្ហាជាមួយនឹងរុស្សី ។
លោក Zelensky បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំង ទៅលើភាពបរាជ័យរបស់លោក Biden ក្នុងការទប់ស្កាត់ផែនការសាងសង់ បំពង់បង្ហូររបស់រុស្សីហើយបានស្នើឲ្យលោក Biden ក្នុងការជួបពិភាក្សាជាមួយនឹង លោកឲ្យបានជំនួបរវាងលោក Biden ជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។
លោក Zelensky បានថ្លែងប្រាប់កាសែតបរទេស Axios ថាលោកពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងការអន់ចិត្តផងដែរដែលរដ្ឋបាលលោក Biden មិនអាចធ្វើអ្វីនិងការពារ ផែនការសាងសង់បំពង់បង្ហូរ របស់រុស្សី Nord Stream 2 ដែលនឹងក្លាយទៅជាផលប៉ះពាល់យ៉ាងខ្លាំង មកលើប្រទេសអ៊ុយក្រែនរបស់លោក ៕
ប្រែសម្រួល៖ ស៊ុន លី