បរទេស៖ អត្តពលិកជនជាតិបារាំង ដែលបច្ចុប្បន្នលេងនៅក្នុងសមាគមបាល់បោះចិន (CBA) ថ្មីៗនេះត្រូវ បានគេចេញ ការព្រមានយ៉ាងធ្ងន់ធ្ងរ និងពិន័យជាប្រាក់ចំនួន ១០,០០០ យ័ន ឬស្មើនឹង១.៤០០ ដុល្លារអាមេរិក ចំពោះការមិនមើលទង់ជាតិចិន ខណៈពេលគោរពភ្លេងជាតិ មុនពេលការប្រកួត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា សមាគមបាល់បោះចិន (CBA) បានប្រកាសកាលពីថ្ងៃសៅរ៍ថា កីឡាករ Guerschon Yabusele របស់ក្រុមបាល់បោះ Nanjing Tongxi Monkey Kings បានរំលោភបំពានច្បាប់សមាគម ដោយមិនមើលទង់ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេល គោរពភ្លៀងជាតិរបស់ប្រទេស។
ផ្ទុយទៅវិញ បុរសវ័យ ២៣ ឆ្នាំ ដែលជាអតីតអ្នកជ្រើសរើសបុគ្គលិកពីររដូវកាលនៅ Boston Celtics ត្រូវបានគេមើលឃើញថា បានឱនក្បាលចុះឡើង ដើម្បីបង្ហាញការគោរពអំឡុងពេលគោរពភ្លេងជាតិកាលពីនៅថ្ងៃទី ៦ ខែធ្នូទៅវិញនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា