សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩បន្ថែមទៀតចំនួន ២.៣៧៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស សរុបកើនដល់ ៤៧៦.៧៩២នាក់ ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីដែលត្រូវបានគេរកឃើញ គឺមានចំនួន ៥២.៩១១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស កើនឡើងដល់ ១៧.០៣៧.១២៩នាក់ ។
ប្រេស៊ីល ជាប់លំដាប់លេខ ២លើពិភពលោក ដែលមានអ្នកស្លាប់ច្រើនបំផុត ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ។
ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានជួបប្រទះនឹងរលកថ្មីនៃការឆ្លងជំងឺ ដោយមានអ្នកជំងឺច្រើន កកកុញនៅសម្រាក មន្ទីរពេទ្យ ។
ពលរដ្ឋជាង៧២,៦លាននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅទូទាំងប្រទស និងមានពលរដ្ឋជាង២៣លាននាក់់់បានទទួលការចាក់ថ្នាំ០២កម្រិត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា