ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៥០នាក់ បានជាសះស្បើយ ក្នុងចំណោមអ្នកជំងឺ ដែលកំពុងព្យាបាល១ ៦៨១នាក់ ក្នុងនោះឆ្លងថ្មី៣០ករណី។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «សូមពុកម៉ែមាមីងបងប្អូនកុំភ្លេច 3កុំ 3ការពារ!សូមអបអរសាទរ ជាមួយបងប្អូនអ្នក ខេត្តកំពង់ស្ពឺ របស់យើង! ថ្ងៃនេះ (10-6-2021) មានអ្នកជំងឺ covid-19 ចំនួន 50នាក់ បានសះជា ក្នុងចំណោមអ្នកជំងឺដែលកំពុងព្យាបាល1681នាក់ ( ឆ្លងថ្មី30 ) ។ សរុបអ្នកជា មកដល់ថ្ងៃ នេះចំនួន575នាក់» ។
ជាមួយគ្នា លោក វ៉ី សំណាង បានអំពាវនាវឱ្យ បងប្អូនបន្តធ្វើចត្តាឡីស័ក នៅផ្ទះចំនួន ១៥ថ្ងៃ។ ប៉ុន្តែក្នុងករណី មានការសង្ស័យត្រូវរាយការណ៍ ទៅពេទ្យដែលនៅជិតបំផុត៕