បរទេស៖ ភ្ញៀវប្រមាណ ១០០ នាក់ នៅក្នុងសណ្ឋាគារ Falmouth ក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេស ភ្ញាក់ផ្អើលរត់ចែកជើងគ្នា កាលពីវេលាម៉ោង ៤ និង ៥៥ នាទីព្រឹក បន្ទាប់ពីកញ្ចប់ដែលគួរអោយសង្ស័យមួយ ត្រូវបានគេរកឃើញនៅខាងក្រៅសណ្ឋាគារ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ភ្ញៀវនិងបុគ្គលិកនៃសណ្ឋាគារ Falmouth ក្នុងទីក្រុង Cornwallhave ចក្រភពអង់គ្លេស ត្រូវបានគេជម្លៀសចេញពីសណ្ឋាគារដែលទទួលមេដឹកនាំ G7 មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូលនេះ ដោយសារតែមានរឿងអាស្រូវបំផ្ទុះគ្រាប់បែក។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ដោយដកស្រង់សម្តីរបស់ Devon និង Cornwall ប៉ូលីសថាមន្រ្តីប៉ូលីសបានធ្វើដំណើរ ទៅកាន់សណ្ឋាគារនៅម៉ោងប្រហែល ៣ និង ១៥ នាទីរសៀលបន្ទាប់ពីមានរបាយការណ៍ នៃកញ្ចប់ដែលគួរអោយសង្ស័យ ដែលត្រូវបានរកឃើញនៅលើដីខាងក្រៅអាគារ។
ទន្ទឹមនឹងនេះ ប៉ូលីសបានវាយតម្លៃឧបករណ៍ ដែលរកឃើញនៅក្នុងតំបន់នោះ ហើយបានប្រកាសថា វាមិនគ្រោះថ្នាក់នោះទេ ដូច្នេះវាមានសុវត្ថិភាព។ ឥឡូវនេះអ្នកស្នាក់នៅ និងបុគ្គលិកសណ្ឋាគារ ត្រូវបានអនុញ្ញាតិឱ្យត្រឡប់ទៅបន្ទប់របស់ពួកគេវិញ ហើយខ្សែរដែលមានប្រវែង ១០០ ម៉ែត្រដែលដាក់ហ៊ុព័ទ្ធនៅក្នុងតំបន់នោះ ត្រូវបានដកចេញ។
យោងតាមប៉ូលីសបានអោយដឹងថា រហូតទាល់តែវត្ថុដែលសង្ស័យ ត្រូវបានដកចេញពីកន្លែងកើតហេតុ ដូច្នេះវិធានការសន្តិសុខ មួយចំនួននឹងនៅដដែល។
សូមជម្រាបថា នៅមុននេះក្រសួងការពារជាតិ អង់គ្លេសបាននិយាយថា ខ្លួននឹងដាក់ពង្រាយបុគ្គលិកយោធា រាប់រយនាក់ព្រមទាំងយន្តហោះ និងនាវាជាច្រើនគ្រឿង ដើម្បីផ្តល់ជំនួយដល់ ប៉ូលីសចក្រភពអង់គ្លេស ក្នុងការធានាសន្តិសុខក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Cornwall ដែលបានកំណត់នៅថ្ងៃទី ១១-១៣ ខែមិថុនា ៕
ប្រែសម្រួលៈ ណៃ តុលា