ព័ត៌មានអន្តរជាតិ

លោក Biden បោះបង់ផែនការលប់ ចោលកម្មវិធីកំសាន្តរបស់ចិននៅ ក្នុងប្រទេសអាមេរិក

វ៉ាស៊ិនតោន៖ប្រធានាធិបតី អាមេរិកលោក Joe Biden តាមរយៈការចេញផ្សាយរបស់ CNA នៅថ្ងៃនេះត្រូវបានគេដឹងថានឹងបោះបង់ចោល នូវផែនការដែលធ្លាប់បានលើកឡើងដោយ អតីតប្រធានាធិបតីអាណត្តិមុនលោក Donald Trump ក្នុងការលប់ចោលនូវកម្មវិធី កំសាន្តយក្សរបស់ចិនដូចជា TikTok និងWeChat ជាដើមពីទីផ្សារសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិអាមេរិកបានបន្តទៀតថា ជំនួសឲ្យការដាក់បម្រាមទៅលើកម្មវិធីទាំងនោះ រដ្ឋាភិបាលរបស់លោក Biden នឹងចាប់យកវិធីក្នុងការសម្រេចចិត្តផ្សេង ជំនួសវិញដោយផ្អែកទៅលើការវិភាគនិងពិនិត្យទៅ លើភស្តុតាងជាក់ស្តែងដើម្បីកំណត់ពីហនិភ័យនៃកម្មវិធីអ៊ីនធឺណេត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស ទាំងនោះ។

គួររំលឹកដែរថាកន្លងមកអតីត ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់បានចោទប្រកាន់ថាកម្មវិធីកំសាន្តរបស់ចិនជាច្រើន បានគម្រាមកំហែងយ៉ាងខ្លាំងទៅដល់សន្តិសុខជាតិ របស់អាមេរិកហើយបានលើកផែនការ ក្នុងការរារាំងកម្មវិធីនេះមិនឲ្យមានវត្តមាន នៅក្នុងប្រទេសអាមេរិកឡើយប៉ុន្តែមិនទាន់បានសម្រេចជា ផ្លូវការផងអាណត្តិរបស់លោកក៏ត្រូវដល់ពេលវេលាមកដល់។

ការប្រកាសនេះត្រូវបានធ្វើឡើងតែមួយ ថ្ងៃប៉ុណ្ណោះក្រោយពេលដែលរដ្ឋាភិបាលអាមេរិក បានប្រកាសអនុម័តឲ្យប្រើប្រាស់កញ្ចប់ថវិកាដល់ទៅ ១៧០ពាន់លានដុល្លារ សម្រាប់កិច្ចការងារអភិវឌ្ឍនិង ស្រាវជ្រាវបច្ចេកវិទ្យាដើម្បីអាចទប់ទល់ ទៅនឹងការកើនឡើងនៃសេដ្ឋកិច្ចនិង ការគម្រាមកំហែងបែបសេដ្ឋកិច្ចទាំងឡាយ ដែលធ្វើឡើងដោយរដ្ឋាភិបាល ក្រុងប៉េកាំង៕ ប្រែសម្រួល៖ស៊ុនលី

To Top