ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លង​ ជំងឺកូវីដ១៩ ចំនួន៧នាក់បន្ថែមទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ ក្នុងនោះស្រុកកំពង់ស្វាយ២នាក់ ស្រុកសណ្ដាន់៣នាក់ ស្រុកស្ទោង១ និងស្រុកប្រាសាទបល្ល័ង្គ១។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៧៦នាក់៕

To Top