បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងទិញ ហើយបញ្ជូនថ្នាំវ៉ាក់សាំង កូវីដ១០៥០០លានដូស ទៅឲ្យប្រទេសដទៃ ស្របពេលដែលមានការប្រឹងប្រែងក្នុងពិភពលោកបញ្ឈប់ការឆ្លងរាលដានៃមេរោគថ្មីនេះ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានធ្វើសេចក្តីប្រកាសនេះ ក្រោយជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស នៅមុនជំនួបកំពូល G7 នាថ្ងៃសុក្រនេះ នៅក្នុងប្រទេសអង់គ្លេស។
លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺជាការប្តេជ្ញាចិត្តដ៏ធំធេងរបស់ប្រជាជនអាមេរិក។ យើងជាប្រទេសមួយ ដែលពេញទៅដោយប្រជាជន ដែលតែងឈានជើងចូលក្នុងពេលត្រូវការចាំបាច់ ដើម្បីជួយមនុស្សជាតិរបស់យើង ទាំងនៅក្នុងប្រទេសនិងនៅបរទេស។ យើងមិនមែនល្អឥតខ្ចោះទេ ប៉ុន្តែយើងបោះជំហានទៅមុខ”។
លោកប្រធានាធិបតី សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងទិញថ្នាំវ៉ាក់សាំងចំនួន៥០០.០០០ដូសពីក្រុមហ៊ុន Pfizer ជាមួយក្រុមដំបូងនឹងត្រូវដឹកជញ្ជូន ចេញនៅក្នុងខែសីហា និងប្រហែល២០០.០០០ដូស នឹងដឹកចេញនៅចុងឆ្នាំ២០២១៕
ប្រែសម្រួល៖ប៉ាង កុង