Covid-19

អ្នកជំងឺកូវីដ១៩ នៅថៃបន្តស្លាប់ ២៩នាក់ទៀត និងរកឃើញអ្នកឆ្លងថ្មី ៣ ២៧៧នាក់

បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ២៩ នាក់ទៀត នៅថ្ងៃសៅរ៍ ដែលបាននាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១ ៤៣១ នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ៣ ២៧៧ នាក់ ដូច្នេះចំនួនករណីឆ្លងចាប់តាំងពីការឆ្លងរាលដាល បានកើនឡើងដល់ ១៩៣ ១០៥ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា អ្នកឆ្លងថ្មីចំនួន ២ ៣៨៥ នាក់ គឺងត្រូវបានរកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ៨៩២ នាក់ រកឃើញនៅក្នុងពន្ធនាគារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top