ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់។
សូមបញ្ជាក់ថា ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៩៧នាក់ ៕