ភ្នំពេញ៖ ខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២៣នាក់ បានព្យាបាលជាសះស្បើយចំនួន១១០នាក់ ស្លាប់៣នាក់ និង៣១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕