Covid-19

អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន២០នាក់ថ្មី

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦។

ក្នុបនោះរួមមាន៖
១- ស្រុកស្វាយអន្ទរ ចំនួន ​១០នាក់
២- ស្រុកពារាំង ចំនួន ​៣នាក់
៣-ស្រុកមេសាង ចំនួន ​៣នាក់
៤- ស្រុកបាភ្នំ ចំនួន ២នាក់
៥- ស្រុកពាមជរ ចំនួន​ ១នាក់
៦- ស្រុកពោធិ៍រៀង ចំនួន​ ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែល បានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍ មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ៕

To Top