ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា មានអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី ចំនួន១៦៦នាក់ ខណៈអ្នកស្លាប់ថ្មី ចំនួន០២នាក់

រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេ រាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ចំនួន០២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើង ដល់៣.២៤១នាក់ គិតត្រឹមថ្ងៃសៅរ៍ ។

សេចក្តីប្រកាសបានដាក់ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់១៤៥.២៣០នាក់ បន្ទាប់ពីមានអ្នកឆ្លង ជំងឺថ្មី១៦៦នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

អ្នកជំងឺផ្សេងទៀតចំនួន៦៥នាក់ បានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍ និងចំនួនអ្នកជាសះស្បើយ ពីជំងឺបានកើនឡើង ដល់១៣២.៨៣០នាក់ ។

ការរកឃើញដំបូង នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា កាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top