បរទេស៖ យោងតាមការស្រាវជ្រាវ របស់សហរដ្ឋអាមេរិកថ្មីៗនេះ ជំងឺកូវីដ-19 អាចនាំឱ្យមានការផ្លាស់ប្តូរប្រភេទខួរក្បាល ជាទូទៅនៅក្នុងជំងឺវង្វេងវង្វាន់ ហើយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម បានកំណត់យន្តការដែលវាអាចបណ្តាលឱ្យ ការចងចាំរបស់ខួរក្បាលចុះខ្សោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្រាវជ្រាវដែលនៅពីក្រោយការសិក្សាថ្មីនៅគ្លីនិច Cleveland ក្នុងរដ្ឋ Ohio បានបង្ហាញថា ភាពមិនច្បាស់នៃខួរក្បាលរួមទាំងជំងឺវង្វេង ត្រូវបានគេរាយការណ៍កាន់តែខ្លាំងឡើងថាជាផលវិបាកនៃវីរុស SARS-CoV-2 ដែលឆ្លងរាលដាលខ្លាំងដែលបណ្តាលមកពីជំងឺកូវីដ-19 ។
អ្នកនិពន្ធនៃការស្រាវជ្រាវដែលត្រូវបានចេញផ្សាយក្នុងសប្តាហ៍នេះនៅក្នុងទិនានុប្បវត្តិ Alzheimer’s Research & Therapy គឺ របាយការណ៍នៃផលវិបាកផ្នែកសរសៃប្រសាទនៅក្នុងអ្នកជំងឺ Covid-19 និងអ្នកជំងឺដែលមានរោគសញ្ញាយូរអង្វែង ហើយរោគសញ្ញារបស់វានៅតែបន្តកើតមាន បន្ទាប់ពីការឆ្លងរាលដាលកាន់តែអាក្រក់ទៅ ៗ ដែលបង្ហាញថា [វីរុស] អាចមានឥទ្ធិពលយូរអង្វែងលើមុខងារខួរក្បាល” ៕
អ្នកស្រាវជ្រាវដែលមកពីទីក្រុង Cleveland បានចង្អុលបង្ហាញថា ផលវិបាកដែលប៉ះពាល់ដល់ខួរក្បាលចំពោះអ្នកជំងឺ Covid-19 និងអ្នកដែលមានជំងឺឆ្លងមេរោគដទៃទៀតត្រូវបានបញ្ជាក់ដោយការសិក្សាមុន ៗ ។
អ្នកជំងឺម្នាក់ក្នុងចំណោមប្រាំនាក់ដែលបានជាសះស្បើយពីរោគសញ្ញានៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS-CoV-1) ឬរោគសញ្ញាផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) បានរាយការណ៍ពីការចុះខ្សោយនៃការចងចាំ ខណៈពេលដែលមនុស្សដែលទទួលរងពីការឆ្លងមេរោគថ្មីនេះក៏ធ្លាប់មានរោគសញ្ញាដូចជាភាពវង្វេងស្មារតី ការមិនយកចិត្តទុកដាក់ និងការភាន់ច្រលំ។
ការសិក្សាមួយផ្សេងទៀតលើអ្នកជំងឺជាង ២៣០ ០០០ នាក់ បានបង្ហាញថា ជាសះស្បើយពីជំងឺកូវីដ-19 ដែលអំឡុងពេលព្យាបាលបានពឹងផ្អែកខ្លាំងលើការសង្គ្រោះបន្ទាន់នោះ គឺអាចមានហានិភ័យខ្ពស់នៃជំងឺសរសៃប្រសាទនិងជំងឺផ្លូវចិត្ត៕
ប្រែសម្រួលៈ ណៃ តុលា