Covid-19

រកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត នៅខេត្តស្ទឹងត្រែង

ភ្នំពេញ ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងក្រុមគ្រូពេទ្យប្រចាំគោលដៅ មណ្ឌល ចត្តាឡីស័កក្នុងខេត្ត បានត្រួតពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះអ្នកសង្ស័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើដំណើរមកពីរាជធានី បណ្ដាខេត្តផ្សេងៗក្នុងប្រទេស និងពលករមកពីក្រៅប្រទេស ចូលមកកាន់ខេត្តស្ទឹងត្រែង ក្នុងនោះបានរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ៥នាក់ ក្នុងនោះមានករណី មកពីប្រទេសថៃ ១នាក់។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១០នាក់ និងកំពុងសម្រាកព្យាបាល ១១នាក់។

To Top