ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩នាក់ បន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦១៦នាក់ និងស្លាប់ ៦នាក់។