ភ្នំពេញ ៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជូនកម្ពុជានូវសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
សម្ភារបរិក្ខារពេទ្យ រួមមាន ៖ អាវបំពង់ចំនួន១៥០០០សម្រាប់ វ៉ែនតាការពារសុវត្ថិភាពចំនួន១២៥០ ស្រោមដៃ ចំនួន៥០០០០គូ និងម៉ាស់ចំនួន៨០០០ម៉ាស់។
តាមរយៈហ្វេសប៊ុក របស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្ភារបរិក្ខាទាំងនេះ គឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប (ASEF) បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់ រដ្ឋាភិបាលជប៉ុន ។
ស្ថានទូតជប៉ុន បានឲ្យដឹងទៀតថា «យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។ ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ចាំបាច់»៕