រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់បន្ថែមទៀតចំនួន ២,៣១១ នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួន អ្នកស្លាប់ជាតិកើនឡើងដល់ ៤៩៦,០០៤ នាក់។
យោងតាមប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ការឆ្លងថ្មីចំនួន ៧៤,០៤២ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ១៧,៧០២,៦៣០ ករណី ។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ក្រសួងបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះនូវរលក នៃការឆ្លងថ្មីជាមួយមន្ទីរពេទ្យដែលគ្របដណ្ដប់ដោយ អ្នកជំងឺនិងមានអត្រាមរណភាព ២៣៦ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។
ប្រភពបានបន្ថែមថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៨២,៤ លានដូស ត្រូវបានផ្តល់ជូននៅទូទាំងប្រទេស ហើយប្រជាជនជាង ២៤,១ លាននាក់បានទទួលថ្នាំបង្ការ ទាំងពីរដូស៕ដោយ ឈូក បូរ៉ា