ព័ត៌មានអន្តរជាតិ

សណ្ឋាគារ និងក្រុមហ៊ុន អាកាសចរណ៍ នៅកូរ៉េខាងត្បូង កំពុងបញ្ចុះតម្លៃ ដើម្បីលើកទឹកចិត្ត ដល់អ្នកដែលបាន ចាក់វ៉ាក់សាំងរួច

បរទេស៖ ឧស្សាហកម្មនិងអង្គការផ្សេងៗគ្នា រាប់ចាប់ពីសណ្ឋាគារ និងរោងភាពយន្ត រហូតដល់ការគ្រប់គ្រងក្នុងតំបន់ កំពុងផ្តល់ការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយផ្សេងៗទៀត សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនកាន់តែច្រើនឱ្យចាក់វ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងទូទាំងប្រទេស កំពុងបង្កើនល្បឿន។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា គិតត្រឹមថ្ងៃសុក្រប្រជាជនកូរ៉េខាងត្បូងជាង ១៤,២៣ លាននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ដែលនេះស្មើនឹងចំនួនប្រហែល ២៧,៧ ភាគរយនៃប្រជាជនចំនួន ៥១,៣ លាននាក់ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីថ្ងៃទី ២៦ ខែកុម្ភៈ។ ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការ នេះបើយោងតាមទីភ្នាក់ងារត្រួតពិនិត្យ និង បង្ការជំងឺកូរ៉េ (KDCA) ។

មហិច្ឆិតាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ប្រទេសកូរ៉េខាងត្បូង នឹងឈានដល់គោលដៅមួយ ហើយបានសំរេចដល់ចុងខែមិថុនានៃការទទួលថ្នាំបង្ការដែលអ្វីដែលបានគ្រោងទុក ជាមួយនឹងសហគ្រាសលក់រាយ និងអាជីវកម្មជាច្រើនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកំចាត់មេរោគ៕

ប្រែសម្រួលៈ ណៃ តុលា

To Top