BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា អ៊ីស្រាអ៊ែល បានលើកឡើងថា សហគមន៍អន្តរជាតិគួរតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺ លោក Ebrahim Raisi ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអ៊ែល លោក Lior Haiat បានលើកឡើងថា លោក Raisi គឺជាប្រធានាធិបតី ជ្រុលនិយមរបស់អ៊ីរ៉ង់ ។
លោកក៏បានព្រមានមេដឹកនាំថ្មីនឹងបង្កើនសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ។
លោក Ebrahim Raisi ត្រូវបានប្រកាសជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍នៅក្នុងការប្រជែងមួយដែលត្រូវបានគេមើលឃើញថា ត្រូវបានគេរចនាឡើងដើម្បីគាំទ្រគាត់ ។
លោក Raisi ដែលនឹងត្រូវសម្ពោធនៅខែសីហា គឺជាចៅក្រមកំពូលរបស់អ៊ីរ៉ង់ និងមានទស្សនៈអភិរក្សជ្រុល ។ គាត់ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រហារជីវិតអ្នកទោសនយោបាយនាពេលកន្លងមក៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា