បរទេស៖ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅថ្ងៃចន្ទនេះបានប្រកាសថារដ្ឋទាំងឡាយ របស់អូស្ត្រាលីនឹងត្រូវតែអាចទទួលបានវ៉ាក់សាំងជាច្រើន បន្ថែមទៀតក្នុងពេលឆាប់ៗនេះ ទោះបីជាបច្ចុប្បន្នការចែកចាយកំពុងជួបបញ្ហាពន្យាពេលក្តី។
កាលពីសប្តាហ៍មុនរដ្ឋជាច្រើនរបស់អូស្ត្រាលី បានដាក់សំណើរសុំឲ្យរដ្ឋាភិបាលក្នុងការបង្កើនចំនួនផ្គត់ផ្គង់វ៉ាក់សាំង ឲ្យបានច្រើនបន្ថែមទៀតខណៈដែលវ៉ាក់សាំងប្រភេទ AstraZeneca មកដល់ពេលនេះត្រូវបាន គោលការណ៍អនុញ្ញាតិឲ្យប្រើប្រាស់តែចំពោះមនុស្ស មានវ័យ៦០ឆ្នាំឡើងប៉ុណ្ណោះ។
កន្លងមកកម្មវិធីចែកចាយវ៉ាក់សាំង និងចាក់វ៉ាក់សាំងរបស់អូស្ត្រាលីត្រូវបានគេមើលឃើញថាមានភាពយឺតយ៉ាវ ជាច្រើនដងទៅតាមគោលដៅដោយសារតែបញ្ហាផ្គត់ផ្គង់នៅក្នុងសកលលោក ផងហើយជាពិសេស បញ្ហាពន្យាពេលនិងបញ្ហារបស់វ៉ាក់សាំង AstraZenecaផង។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ ពលរដ្ឋអូស្ត្រាលីត្រឹមតែ៤ភាគរយប៉ុណ្ណោះដែលអាចទទួលបានការចាក់វ៉ាក់សាំង ឬប្រមាណជា២០លាននាក់ហើយ២៥ភាគរយនៃពលរដ្ឋទើបទទួលបានវ៉ាក់សាំង ដូសដំបូង៕ប្រែសម្រួល៖ស៊ុនលី