បរទេស៖រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់សហភាពអារ៉ាប់រួម នៅសប្ដាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេសមួយរូប របស់អ៊ីស្រាអែល ទៅកាន់រដ្ឋនៅតំបន់ឈូងសមុទ្រនោះ គិតចាប់តាំងពីប្រទេសទាំងពីរបានបង្កើតចំណងមិត្តភាពការទូត កាលពីឆ្នាំមិញមក។
លោក Yair Lapid ដែលបានស្បថចូលកាន់តំណែងកាលពីសប្ដាហ៍មុនក្រោយរដ្ឋាភិបាលថ្មី នឹងត្រូវបានទទួលដោយរដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម គឺព្រះអង្គម្ចាស់ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនានេះ នេះបើយោងតាមការនិយាយឲ្យដឹង ពីក្រសួងការបរទេសអ៊ីស្រាអែល នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រីការបរទេស Lapid នឹងបើកសម្ភោធស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុងអាប៊ូដាប៊ី និងអគ្គកុស៊ុលអ៊ីស្រាអែល នៅក្នុងទីក្រុងឌូបៃ”។
គួរបញ្ជាក់ថា សហភាពអារ៉ាប់រួម ព្រមទាំងប្រទេសបារ៉ែន ស៊ូដង់ និងម៉ារ៉ុក បានចាប់ផ្តើមធ្វើដំណើរមិត្តភាពការទូតឲ្យមានភាព ប្រក្រតីជាមួយប្រទេសអ៊ីស្រាអែល កាលពីឆ្នាំមិញនេះ ស្ថិតក្រោមកិច្ចព្រមព្រៀងមួយ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិក ក្នុងពេលនោះ៕ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
