ព័ត៌មានជាតិ

អនុប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា អំពាវនាវម្ចាស់អាជីវកម្មនិងអាជីវករ បន្តអនុវត្តន៍នូវវិធានការ ៣កុំ និង៣ការពារ ឲ្យបានម៉ឹងមាត់បំផុត

ភ្នំពេញ៖លោក ឃាង ពុទ្ធី អនុប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា បានអំពាវនាវដល់ម្ចាស់អាជីវកម្មក៏ដូចជាអាជីវករក្នុងនិងក្រៅប្រព័ន្ធក្ដី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពោលគឺកុំភ្លេចនូវការអនុវត្តវិធានការ៣កុំ និង៣ការពារ ឲ្យសោះ បើពុំដូច្នោះទេ អត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នឹងមិនមានការថមថយឡើយ។

លោក ឃាង ពុទ្ធី អនុប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា បានប្រាប់មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបងប្អូន ម្ចាស់អាជីវកម្មព្រមទាំងអាជីវករ ក្នុងនិងក្រៅប្រព័ន្ធទាំងអស់ សូមបន្តអនុវត្តន៍នូវវិធានការ ៣កុំ និង៣ការពារ ឲ្យបានម៉ឹងមាត់បំផុត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕

To Top