ព័ត៌មានជាតិ

អាមេរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីអង្គុយចុះចរចាជាមួយកូរ៉េខាងជើង គ្រប់ពេលវេលា គ្រប់ទីកន្លែង

បរទេស៖ ជាថ្មីម្តងទៀតសហរដ្ឋអាមេរិកបានពង្រីកការផ្សះផ្សារជាមួយប្រទេសកូរ៉េខាងជើង កាលពីថ្ងៃច័ន្ទដោយនិយាយថា ត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការប្រជុំជាមួយរបបផ្តាច់ការមួយនេះ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ចំពេលកិច្ចពិភាក្សានុយក្លេអ៊ែរដែលជាប់គាំងរវាងប្រទេសទាំងពីរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ជូនអ្វីដើម្បីទាក់ទាញព្យុងយ៉ាងឱ្យចរចាឡើងវិញនោះឡើយ។

យោងតាមសារព័ត៌មាន Korean times ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស៊ុងគីមតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង នៅមុនកិច្ចប្រជុំ ៣ ផ្លូវ ជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុនរបស់គាត់គឺ Noh Kyu-duk និង Takehiro Funakoshi នៅទីក្រុងសេអ៊ូលថា « គោលនយោបាយរបស់យើងអំពាវនាវឱ្យមានវិធីសាស្រ្តដែលបានក្រិតតាមខ្នាតនិងជាក់ស្តែង ដែលបើកចំហរ និងស្វែងរកការទូតជាមួយកូរ៉េខាងជើង»។

លោកបានបន្ថែមថា “ យើងនៅតែសង្ឃឹមថាកូរ៉េខាងជើងនឹងឆ្លើយតបជាវិជ្ជមានចំពោះការផ្សព្វផ្សាយ និងការផ្តល់ជូនរបស់យើងដើម្បីជួបនៅគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌជាមុន” ។

ចាប់តាំងពីរដ្ឋបាលលោក Joe Biden ត្រូវបានសម្ពោធ ដាក់ឲ្យ ប្រើប្រាស់កាលពីខែមករាមកសេតវិមានថ្មីបានព្យាយាមទាក់ទងទៅនឹងរបបគីមជុងអ៊ុន ដើម្បីបង្ហាញពីគោលនយោបាយថ្មីរបស់ខ្លួនចំពោះប្រទេសនេះប៉ុន្តែប្រទេសកូរ៉េខាងជើងបានបដិសេធមិនចូលរួម៕

ប្រែសម្រួលៈ ណៃ តុលា

To Top