ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥០នាក់ ក្នុងនោះក្រុងកំពង់ចាម១នាក់ ស្រុកកំពង់សៀម១០នាក់ ស្រុកព្រៃឈរ១៥នាក់ ស្រុកបាធាយ៨នាក់ ស្រុកស្រីសន្ធរ៧នាក់ ស្រុកជើងព្រៃ៧នាក់ ស្រុកចំការលើ២នាក់ និងមានករណីជាសះស្បើយ ចំនួន ៥០នាក់ទៀតផងដែរ។