អឺរ៉ុប ៖ សហភាពអ៊ឺរ៉ុប បានបន្ថែមមន្រ្តី ៨ នាក់របស់របបយោធា មីយ៉ាន់ម៉ា និងក្រុមហ៊ុនចំនួន ៣ ដែលមានទំនាក់ទំនង ទៅនឹងរដ្ឋាភិបាលយោធា ទៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់ខ្លួន ជុំវិញរដ្ឋប្រហារខែកុម្ភៈរបស់ប្រទេសនេះ និងការបង្ក្រាបដោយបង្ហូរឈាម ទៅលើក្រុមបាតុករ។
យោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរីបានឲ្យដឹងថា អ្នកដែលត្រូវបានកំណត់គោល ដៅក្នុងការបង្កកទ្រព្យ សម្បត្តិនិងការហាមឃាត់ទិដ្ឋការ រួមមានរដ្ឋមន្រ្តីក្រសួង មហាផ្ទៃ សន្តិសុខហិរញ្ញវត្ថុ ធនធានធម្មជាតិ និងដឹកជញ្ជូន។
ប្លុកប្រទេសទាំង ២៧ប្រទេសនេះ បានដាក់សហគ្រាសត្បូង និងឈើគ្រប់គ្រងដោយរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា ខណៈពួកគេសម្លឹងមើលការកាត់បន្ថយ ប្រាក់ចំណូលសំខាន់ៗ ដល់រដ្ឋាភិបាលយោធាមួយនេះ។
ប្លុកនេះក៏បានបន្ថែមផងដែរ នូវអង្គការអតីតយុទ្ធជន សង្គ្រាមភូមា ដែលដើរតួជាកម្លាំងបម្រុង សម្រាប់យោធាចូលក្នុងបញ្ជីខ្មៅ។
ការបន្ថែមចុងក្រោយបង្អស់នេះ បាននាំយកចំនួនបុគ្គល និងអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប ដល់ចំនួន ៣៥ ចាប់តាំងពីវិធានការដាក់ ទណ្ឌកម្មជុំទីមួយរបស់ប្លុកនេះ បានព្រមព្រៀងកាលពីខែមីនា។
សហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានកំណត់គោលដៅលើមន្រ្តី និងសហគ្រាសសំខាន់ៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋាភិបាលយោធា បានបន្ថយសម្ពាធ របស់លោកខាងលិច ។
ទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ក៏បានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនមួយ ក៏ដូចជាស្ថាប័នគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា គឺក្រុមប្រឹក្សារដ្ឋបាលរបស់ប្រទេសនេះ ។
ការិយាល័យធម្មការ និងអភិវឌ្ឍន៍ជនបរទេសបានឲ្យដឹងថា ការផ្លាស់ប្តូរ ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មនៅក្នុងទំនិញ ដែលមានតំលៃខ្ពស់ទាំងពីរ នឹងធ្វើឱ្យឧត្តមសេនីយ ពីការទទួលបានប្រាក់ចំណូល រាប់លានដុល្លារ ៕
ដោយ ឈូក បូរ៉ា