ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅឥណ្ឌា កើនឡើង ដល់ជាង ៣៩ម៉ឺននាក់ហើយ

ញូវដេលី ៖ ក្រសួងសុខាភិបាល សហព័ន្ធ បានឲ្យដឹងថា ចំនួនសរុប នៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ជាង ៣០ លាននាក់ ហើយចំនួនអ្នកស្លាប់ បានកើនដល់ជាង ៣៩០,០០០ នាក់ ហើយនៅថ្ងៃពុធនេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ខណៈពេលដែលអ្នកឆ្លងចំនួនសរុបកើនឡើងដល់ ៣០,០២៨,៧០៩ នាក់, ចំនួនអ្នកស្លាប់សរុប បានកើនឡើងដល់ ៣៩០,៦៦០ នាក់ ។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌា មានករណីថ្មីចំនួន ៥០,៨៤៨ ករណី និងមានអ្នកស្លាប់ ១,៣៥៨ នាក់ត្រូវបានចុះបញ្ជីទូទាំងប្រទេស ។

នៅតែមានករណីសកម្មចំនួន ៦៤៣,១៩៤ ករណី ដូចការថយចុះ ១៩,៣២៧ ករណីចាប់តាំងពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ។

មនុស្សសរុបចំនួន ២៨,៩៩៤,៨៥៥ នាក់ ត្រូវបានរំសាយចេញបន្ទាប់ ពីទទួលបានជោគជ័យ នូវការព្យាបាលពីមន្ទីរពេទ្យ ដែលក្នុងនោះមានអ្នកជំងឺចំនួន ៦៨,៨១៧ នាក់ត្រូវបានរំសាយចេញ ពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ ម៉ោង ៕ដោយ ឈូក បូរ៉ា

To Top