ព័ត៌មានជាតិ

សម្តេច ស ខេង ជួបពិភាក្សាការងារជាមួយ អ្នករាយការណ៍ពិសេសថ្មី​ របស់ UN ប្រចាំកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានជួបពិភាក្សាការងារជាមួយ លោកVitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ។

ក្នុងជំនួបពិភាក្សាការងារនេះ ដោយមានការចូលរួម ឯកអគ្គរាជទូត និងជាតំណានស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសស្វីស, រដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួន ផងដែរ។

សូមរំលឹកថា ក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្រេចជ្រើស លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) ជំនួស ជាអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត៕

To Top