ភ្នំពេញ: លោក ដួង តារា រដ្ឋលេខាធិ ការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយ ការផ្ទាល់ របស់សម្ដេចតេជោ នាយករដ្ឋ មន្ត្រី បានសម្របសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធ ដែលធ្វើឲ្យភាគីទាំងពីរព្រម ព្រៀងគ្នា និង ទទួលយកការដោះស្រាយដោយ ស្នាមញញឹម និងមិនមានការខឹងគុំកួនគ្នា ហើយព្រមបំពេញកាតព្វកិច្ច ដើម្បីបញ្ចប់រឿង ។
នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ លោក ដួង តារា បានជួយសម្រប សម្រួលបញ្ចប់ករណីកិច្ចសន្យាខ្ចីប្រាក់ រវាងលោក ផៃ ស៊ីន ជាម្ចាស់បំណុល និង នាយទាហានមួយរូប ដោយឲ្យភាគីទាំង ពីរបានជួបគ្នា និងព្រមព្រៀងបញ្ចប់រឿង ចាប់ពីពេលនេះតទៅ និងនៅតែរាប់អានគ្នាបន្តទៀត ។
ក្រោយពីបានជួបគ្មា ហើយនិងស្ដាប់មូល ហេតុទើបដឹងថាភាគីទាំងពីរ សុទ្ធតែមាន ការលំបាកទាំងសងខាង តែពេលនេះភាគីទាំងពីរ បានព្រមព្រៀងគ្នា និងព្រមបំពេញកាតព្វកិច្ច ចំពោះការសងត្រឡប់ ទៅលោក ផៃ ស៉ីន ដែលជាម្ចាស់បំណុលវិញ។
ការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា គឺជាការដោះស្រាយដ៏ល្អប្រសើរ ដែលធ្វើឲ្យភាគី ដែលពាក់ព័ន្ធ មិនខាតបង់ពេលវេលាច្រើន មិនខាតបង់ថវិកា និងមិនមានការខឹងគុំកួនគ្នា ដោយទទួលយកការដោះស្រាយឈ្នះឈ្នះទាំងអស់គ្នា។
ហើយលោក ក៏បានផ្ដាំផ្ញើ ដល់ប្រជា ពលរដ្ឋយើងទាំងអស់គ្នា ត្រូវចេះស្រ លាញ់គ្នាដោយស្នាមញញឹម និងចូលរួមសាងអំពើល្អ ដើម្បីសង្គម និងប្រទេស ជាតិយើងមានការរីកចម្រើន៕