Covid-19

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទអាជីវកម្មលក់ដូរ ក្នុងផ្សារអូរចំណារ រយៈពេល ១៤ថ្ងៃ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវ អាជីវកម្មលក់ដូរនៅក្នុងផ្សារអូរចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តបញ្ជាក់ថា ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដែលគិតចាប់តាំងពីថ្ងៃទី២៤ មិថុនា ដល់ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។

To Top