ព័ត៌មានអន្តរជាតិ

ជប៉ុន សន្យាផ្តល់វ៉ាក់សាំង Astra Zeneca ១លានដូសទៀត ដល់ប្រទេសវៀតណាម

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រថា ប្រទេសជប៉ុននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ចំនួនប្រហែលមួយលានបន្ថែមទៀតដល់ ប្រទេសវៀតណាម។ នេះជាអំណោយលើកទី ២ ពីប្រទេសជប៉ុន បន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca ចំនួន ៩៦៦ ៣២០ ដូសដំបូងនៅថ្ងៃទី ១៦ ខែមិថុនា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយស្ថាន ទូតជប៉ុនប្រចាំនៅទីក្រុងហាណូយ បាននិយាយថា “ ការផ្គត់ផ្គង់គឺជាភ័ស្តុតាងនៃ ទំនាក់ទំនងមិត្តភាពរបស់ប្រទេស។

សារព័ត៌មានរ៉យទ័រ ក៏បានផ្សាយផងដែរថា ការរៀបចំត្រូវបានធ្វើឡើងដើម្បីបញ្ជូនវ៉ាក់សាំង AstraZeneca មួយលានដូសទៅ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និង ប្រទេសថៃ។ ប្រទេសជប៉ុន នឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១១ លានដូសដល់តំបន់រួមមានអាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក តាមរយៈយន្តការ Covax ចាប់ពីពាក់កណ្តាលខែកក្កដា។

ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid-19 ជិត ៤,៥ លានដង តាមរយៈយន្តការ Covax, កិច្ចសន្យា និងការបរិច្ចាគ៕

ប្រែសម្រួលៈ ណៃ តុលា

To Top