ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀង ជាមួយនឹង សហភាពអារ៉ាប់ ដើម្បីអាចផលិត ថាមពល កកើតឡើងវិញ

បាដាដ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការងារ ប្រេងរបស់អ៊ីរ៉ាក់លោក Abdul Jabbar Ismail កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសជាផ្លុវការនូវកិច្ច ព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុន របស់សហភាពអារ៉ាប់ ដែលមានឈ្មោះថា Masdar ក្នុងការធ្វើការកិច្ចការងារជាមួយគ្នា ទៅលើគម្រោងផលិតថាមពល កកើតឡើង វិញមួយ។

កិច្ចព្រមព្រៀង ដែលត្រូវបានគេដឹងទៀតដែរថា នឹងទាញយកថាមពល ពីព្រះអាទិត្យ ដែលអាចផលិត ជាថាមពលអគ្គិសនី ក្នុងទំហំរហូត ទៅដល់២០០០មេហ្គាវ៉ាត់ នេះបើយោងតាមការបញ្ចាក់បន្ថែម របស់លោក Ismail។

លោកបន្ត ថាគម្រោងយក្សមួយនេះ មិនត្រឹមតែប៉ុណ្ណោះ នឹងអាចជំនួសថាមពល ដែលផលិតពីប្រេងឥន្ធនៈ ដល់ទៅ២០ទៅដល់២៥ភាគរយ ផងដែរ នាពេលអនាគត សម្រាប់ ប្រទេសអ៊ីរា់ក់។

នៅក្នុង សេចក្តីថ្លែងការណ៍ផងដែរ ក៏បានបញ្ជាក់ដែរថា រដ្ឋមន្ត្រីថាមពល និងហេដ្ឋារចនាសម្ព័ន្ធ នៃសហភាពអារ៉ាប់លោក Suhail Al Mazrouei ក៏បានធ្វើការ គាំទ្រយ៉ាងខ្លាំងទៅលើគម្រោងនេះផងដែរ ព្រមទាំងលើកទឹកចិត្ត ឲ្យមានកិច្ចការងារ ទៅលើគម្រោងផលិតថាមពលប្រភេទនេះ ទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top