បរទេស៖ អង្គសហប្រជាជាតិ ឬហៅកាត់ថា យូអិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការចោទប្រកាន់ ទៅលើប្រទេសអ៊ីស្រាអ៊ែល ថាបានបំពាន ទៅលើ ច្បាប់អន្តរជាតិ តាមរយៈការបង្កើនទីតាំងសាងសង់ ទីលំនៅជាច្រើន នៅក្នុងតំបន់ West Bank ព្រមទាំងនៅភាគខាងកើត ទីក្រុងយេរូសាឡឹម ។
នៅក្នុងការចោទប្រកាន់នោះផងដែរ យូអិន ក៏បានធ្វើការអំពាវនាវឲ្យ អ៊ីស្រាអ៊ែល ក្នុងការបោះបង់ចោល នូវសកម្មភាពសាងសង់ ទីលំនៅខុសច្បាប់ទាំងនេះ ទៅកាន់រដ្ឋាភិបាលថ្មី របស់ទីក្រុងយេរូសាឡឹម។
គួរឲ្យដឹងដែរថា កាលពីក្នុងសម្រេច ជាដំណោះស្រាយ កាលពីឆ្នាំ២០១៦ ដែលគ្រានោះសហរដ្ឋអាមេរិក បានឯកភាព នៅក្រោមរដ្ឋបាលលោកអូបាម៉ា ក៏បានអំពាវនាវឱ្យ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារ
រាល់អំពើហឹង្សា ប្រឆាំងនឹងជនស៊ីវិល និងជំរុញឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន អនុវត្តការអត់ធ្មត់និងចៀសវាង សកម្មភាពបង្កហេតុ ទាំងការញុះញង់គ្នា ព្រមទាំងការប្រើប្រាស់ ពាក្យសម្តីវាយប្រហារគ្នាផង៕
ប្រែសម្រួល៖ស៊ុនលី
https://www.channelnewsasia.com/news/world/united-nations-urges-israel-settlements-west-bank-jerusalem-15088020