បរទេស៖ រដ្ឋ Maharashtra ដែលមានជាងគេបំផុត របស់ឥណ្ឌា បានរឹតបន្តឹងវិធានការកាលពីថ្ងៃសុក្រ ដោយលើកឡើងពីការភ័យខ្លាចនៃរលកទីបីដែល ធ្ងន់ធ្ងរជាងនេះ នៅពេលប្រទេសនេះបានកត់ត្រាការស្លាប់លើកទី ៣ របស់ខ្លួនដែលបណ្តាល មកពីវីរុសបំលែងខ្លួនថ្មី។
យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានហៅវីរុសបំលែងខ្លួនថ្មីទៀត Delta Plus ថាជា“ វីរុសគួរឱ្យព្រួយបារម្ភ” ដោយលើកឡើងពីការកើនឡើងនៃការចម្លង និងសមត្ថភាព ក្នុងការភ្ជាប់ទៅនឹងកោសិកាទទួលរបស់សួតកាន់តែងាយស្រួល។
រហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានកត់ត្រា នូវករណីឆ្លងចំនួន ៤៨ ករណី ដោយរដ្ឋ Maharashtra បានរាយការណ៍ថា មានការឆ្លងចំនួន ២១ ករណីដែលខ្ពស់ជាងរដ្ឋដទៃទៀត។
អ្នកនាំពាក្យនាយកដ្ឋានសុខាភិបាលរបស់រដ្ឋ គឺលោក Ajay Jadhav បានប្រាប់ AFP ថា មនុស្ស ៣ នាក់បានស្លាប់បន្ទាប់ពីឆ្លងវីរុសថ្មី Delta Delta ក្នុងនោះមានម្នាក់នៅរដ្ឋ Maharashtra ៕ ប្រែសម្រួលៈ ណៃ តុលា