ព័ត៌មានអន្តរជាតិ

អំពើហិង្សា មីយ៉ាន់ម៉ា កើនឡើងជាមួយនឹង ការកើនឡើងនៃក្រុម ស្វ័យកាពារ

របាយការណ៍មួយបាននិយាយកាលពីថ្ងៃច័ន្ទ ថាអំពើហិង្សា នៅក្រោយរដ្ឋប្រហារ មីយ៉ាន់ម៉ា បានកើនឡើងនៅពេលដែលកម្លាំងប្រឆាំងស្វ័យការពារ បានបង្កើនការកាន់កាប់យោធាដោយព្រមានពីការចំណាយដ៏ច្រើនសម្បើមប្រសិនបើរបបនេះប្រើអំណាចពេញលេញក្នុងការបង្ក្រាបជាបន្តបន្ទាប់។ នេះបើតាម ទីភ្នាក់ងារ ព័ត៌មាន បារាំង AFP។

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បាន អោយដឹងថាប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហារ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី ដោយមានមនុស្សជាង ៨៨០ នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបរបស់របបយោធាប្រឆាំងនឹងក្រុមប្រឆាំង។ 

នៅតំបន់ខ្លះអ្នកស្រុក – ជាញឹកញាប់ប្រើកាំភ្លើងច្នៃ ឬអាវុធដែលផលិតនៅរោងចក្រក្នុងព្រៃបណ្តោះអាសន្ន – បានបង្កើត“ កងកំលាំងការពារ” ដើម្បីប្រយុទ្ធប្រឆាំង។

ប្រែសម្រួលដោយ: សយ សុភា

To Top