ព័ត៌មានអន្តរជាតិ

News Update: នាយករដ្ឋមន្រ្តី ស៊ុយ អ៊ែត ប្រកាសលាលែង ពីតំណែង បន្ទាប់ពីលែង ទទួលបាន ការគាំទ្រ

AFP៖ នាយករដ្ឋមន្រ្តី ស៊ុយ អ៊ែត Stefan Lofven ប្រកាសលាលែង ពីតំណែង បន្ទាប់ពី មិនបានទទួល​ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត។ នេះបើមតាមទីភ្នាក់ងារ ព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។

មេដឹកនាំ គណបក្ស ប្រជាធិបតេយ្យសង្គម លោក Stefan Lofven ឥឡូវ ត្រូវចុះចេញពីតំណែង ការបោះឆ្នោតនេះ បានធ្វើឡើងបន្ទាប់ពី គណបក្សឆ្វេងនិយម ដកការគាំទ្រលើ ផែនការរបស់លោក ឡូហ្វែន ក្នុងការធ្វើកំណែទម្រង់។

នាយករដ្ឋមន្រ្តីឆ្វេងនិយម ស៊ុយអែត លោក Stefan Lofven បានបាត់បង់ការបោះឆ្នោត គ្មានទំនុកចិត្ត នៅក្នុងសភា កាលពីថ្ងៃចន្ទ ហើយឥឡូវនេះ ត្រូវបានគេបណ្តេញចេញ ពីតំណែង បន្ទាប់ពីកាន់អំណាច អស់រយៈពេល ៧ ឆ្នាំ។

ការបោះឆ្នោត បានអនុម័តដោយមានសមាជិកសភា ចំនួន ១៨១ នាក់ក្នុងចំណោម សមាជិកសភាចំនួន ៣៤៩ នាក់ដែលគាំទ្រវិធានការនេះ ដែលធ្វើឱ្យលោក ឡូហ្វវេន ក្លាយជានាយករដ្ឋមន្រ្តី ស៊ុយអែតដំបូងគេ ដែលបាត់បង់ការបោះឆ្នោត ដោយគ្មាន ទំនុកចិត្ត។

ការបណ្តេញចេញភ្លាមៗ របស់លោក ឡូហ្វែន បានរុញច្រានប្រទេសស៊ុយអែត ឱ្យមាន ភាពវឹកវរនយោបាយ។

ប្រែសម្រួលដោយៈ សយ​ សុភា

To Top