ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ៣៦នាក់ នៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៨៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤០៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៣៥នាក់ និងស្លាប់៨នាក់៕