នយោបាយ

អាមេរិក ជួយបណ្តុះបណ្តាល លោក កឹម សុខា តាំងពីឆ្នាំ១៩៩៣

ភ្នំពេញ ៖ “សហរដ្ឋអាមេរិក ជួយបណ្តុះបណ្តាល លោក កឹម សុខា ចាប់តាំង ពីនៅជាតំណាងរាស្ត្រ ឆ្នាំ១៩៩៣ រហូតដល់បង្កើត មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា និងវិវត្តន៍មកដល់បង្កើត បក្សសង្គ្រោះជាតិ ជាមួយលោក សម រង្ស៊ី ដែលត្រូវបានរំលាយ ដោយតុលាការកំពូល កាលពីចុងឆ្នាំ២០១៧” ។ នេះជាការលើកឡើង របស់លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានស្ថាន ការណ៍នយោបាយ នាថ្ងៃ២៩ មិថុនា ។

លោកថា សហរដ្ឋអាមេរិក ប្រកាសប្រឆាំងចិន ទាំងពេលជួបចិនទល់មុខ និងក្នុងក្របខណ្ឌ G7 នាពេលកន្លងមក ដូច្នេះអាមេរិកប្រឆាំងចិន ស្មើអតីតបក្សសង្គ្រោះជាតិ ប្រឆាំងរាជរដ្ឋាភិបាល តាមរយៈមិនគោរពរដ្ឋធម្មនុញ ។

លោកថា ភាគបុរាណចិន ពោលថា អ្នកឈ្នះ គឺជាស្តេច រីឯអ្នកចាញ់ គឺជា ចោរ។

ការលើកឡើងរបស់លោក សយ សុភាព នេះ ក្នុងពេលសារព័ត៌មាន The Cambodai dally ផ្សាយថា “លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ដែលកំពុងរងការរឹតត្បិត សេរីភាព បានប្តេជ្ញាថា លោកនឹងមិនក្បត់ប្រទេសជាតិ មិនក្បត់ឆន្ទៈពលរដ្ឋ និងមិនបោះបង់ចោល មាតុភូមិកម្ពុជាជាទីស្រឡាញ់ របស់លោកជាដាច់ខាត” ៕

To Top