ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ១នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ១០នាក់
៣-ស្រុកព្រះសេ្តច ចំនួន ១០នាក់
៤- ស្រុកកញ្ច្រៀច ចំនួន ៦នាក់
៥- ស្រុកមេសាង ចំនួន ៥នាក់
៦- ស្រុកពាមរក៍ ចំនួន ៤នាក់
៧- ស្រុកកំចាយមារ ចំនួន ៤នាក់
៨- ស្រុកពារាំង ចំនួន ៣នាក់
៩- ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១០- ស្រុកបាភ្នំ ចំនួន ១នាក់
១១- ស្រុកពាមជរ ចំនួន ១នាក់
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១,៥៣៥ ក្នុងនោះបានព្យាបាលជាសះស្បើយ ១,០០៥នាក់ និងកំពុងសម្រាកព្យាបាល៥០៦នាក់ និងស្លាប់២៤នាក់។