ស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចុះអនុវត្តតាមសេចក្ដីណែនាំ របស់រដ្ឋបាលខេត្ត ចំពោះទីតាំងបៀហ្គាឌិន ខ្យល់ទន្លេ ហាងផឹកស៊ីសុខាលីសា ដែល រឹងទទឹង បន្តលក់ដូរគ្រឿងស្រវឹង បើកទទួលភ្ញៀវផឹកស៊ីជួបជុំដដែល។
យោងតាមសេចក្ដីណែនាំលេខ០០៩/២១ សណន ស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀងបានសម្រេចបិត ទីតាំងទាំងពីរនេះ ជាបណ្តោះអាសន្ន ៕