ថ្ងៃទី ១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនថា ក្នុងរយៈពេល១០០ឆ្នាំ បក្សកុម្មុយនិស្តចិនបានត្រួសត្រាយផ្លូវដ៏មហិមា បង្កើតបុព្វហេតុដ៏មហិមា និងទទួលបានសមិទ្ធផលដ៏មហិមា ប្រការនេះពិតជានឹងចារឹត ក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍន៍របស់ប្រជាជាតិចិន និងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ នៃអរិយធម៌របស់មនុស្សជាតិជាមិនខាន ។
លោកបានថ្លែងថា ចាប់តាំងពីបក្សកុម្មុយនិស្តចិនបានបង្កើតឡើងមក ក៏បានចាត់ទុកការស្វែងរកសុខសុភមង្គលជូនប្រជាជននិងការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិចិនឡើងវិញ ជាគោលបំណងដើមនិងបេសកកម្មរបស់ខ្លួន ។ ក្នុងរយៈពេល១០០ឆ្នាំកន្លងមក ការខិតខំតស៊ូ ពលីនិងបង្កើតសមិទ្ធផលទាំងអស់ដែលបក្សកុម្មុយនិស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនចិនគឺធ្វើក្រោមប្រធានបទតែមួយ ពោលគឺសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ ។
ក្នុងរយៈពេល១០០ឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនចិន បានចារឹតជាប្រវតិ្តសាស្ត្រដ៏មហិមាក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន ដោយភាពក្លាហានគ្មានតក់ស្លុតអ្វីឡើយស្របតាមស្មារតី “ មានឧត្តមគតិដ៏ខ្ពង់ខ្ពស់មិនខ្លាចពលីជីវិត ខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរសភាពការណ៍ទូទៅ” ។
ផ្លូវដ៏មហិមា បុព្វហេតុដ៏មហិមានិងសមិទ្ធផលដ៏មហិមាដែលត្រួសត្រាយក្នុងរយៈពេល១០០ឆ្នាំ ពិតជានឹងចារឹតក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍន៍របស់ប្រជាជាតិចិន និងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃអរិយធម៌របស់មនុស្សជាតិជាមិនខាន ៕