ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង អាចដកការហាមឃាត់ ការធ្វេីតេស្ដនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ នៅចុងខែនេះ

សេអ៊ូល៖ អតីតរដ្ឋមន្រ្តីបង្រួបបង្រួម បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចដកការហាមឃាត់របស់ខ្លួនលើការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយនៅចុងខែនេះ ខណៈកិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក នៅតែជាប់គាំងនៅឡើយ។

លោក Jeong Se-hyun បច្ចុប្បន្នជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សា បង្រួបបង្រួមជាតិ បានធ្វើការកត់សម្គាល់នេះ ចំពេលមានការសង្ស័យថា កូរ៉េខាងជើងអាចនឹងត្រៀម បាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប បន្ទាប់ពីធ្វើអ្វីដែលគេហៅថា ការធ្វើតេស្តដ៏សំខាន់មួយកាលពីចុងសប្តាហ៍ នៅទីតាំងបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន។

ប្រទេសកូរ៉េខាងជើង បានប្រកាសការសម្រេចផ្អាក ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីល ICBM របស់ខ្លួនក្នុងអំឡុងពេលប្រជុំ គណបក្សមួយកាលពីខែមេសា ឆ្នាំ២០១៨ ខណៈដែលខ្លួនបានចាប់ផ្តើមការទូតដោយស្មោះត្រង់ ជាមួយសហរដ្ឋអាមេរិក ដើម្បីរុះរើកម្មវិធី អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការផ្តល់សម្បទាននយោបាយ និងសេដ្ឋកិច្ច៕

ដោយ ឈូក បូរ៉ា

To Top