ព័ត៌មានជាតិ

គ.ម.ក នឹងបើកសិក្ខាសាលា ពីវិស័យមូលបត្រ និងប្រសិទ្ធភាពផ្សព្វផ្សាយ ក្នុងសម័យសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមូលបត្រ និងប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ ព័ត៌មានក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរអត្ថបទ ព័ត៌មានក្នុងវិស័យមូលបត្រកម្ពុជា” សម្រាប់អ្នកសារព័ត៌មាន លើកទី១០ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាទីស្ដីការគណៈកម្មការមូលបត្រកម្ពុជា។

សិក្ខាសាលានេះក្នុងគោលបំណង ចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មាន អំពីការវិវត្តន៍វិស័យមូលបត្រនៅកម្ពុជា ប្រភពនិងសារៈសំខាន់នៃព័ត៌មាន សម្រាប់ការសម្រេចចិត្តវិនិយោគ ដែលជាកត្តាជំរុញឲ្យមានប្រសិទ្ធភាព ក្នុងទីផ្សារមូលបត្រកម្ពុជា , អាជីវកម្មជួញដូរ ឧបករណ៍និស្សន្ទ និងបទបញ្ញត្តិគ្រប់គ្រងពាក់ព័ន្ធវិធីសាស្រ្ត ក្នុងការវិភាគព័ត៌មាន និងការសរសេរអត្ថបទបែបប្រៀបធៀប។

សិក្ខាសាលានេះ ត្រូវបានក្លឹបអ្នកការសែតកម្ពុជា (ក.អ.ក) ចាត់ទុកថា ជាសិក្ខាសាលាដែលមានសារៈសំខាន់ សម្រាប់អ្នកសារព័ត៌មាន ដើម្បីស្វែងយល់ដឹងពីការវិវត្តន៍ វិស័យមូលបត្រនៅកម្ពុជា រួមទាំងបញ្ហាប្រឈមនានា ទាក់ទងវិស័យនេះផងដែរ៕

ដោយ៖ ធី លីថូ

To Top