ព័ត៌មានអន្តរជាតិ

បេឡារុស បិទទ្វារព្រំដែន ជាមួយនឹងអ៊ុយក្រែន ក្រោយព័ត៌មាន ធ្វើរដ្ឋប្រហារ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសបេឡារូស បានប្រកាសបិទទ្វាព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន ហើយបន្ទាប់ពីមានការអះអាងថា មានការធ្វើដំណើរឆ្លងកាត់ ដោយក្រុមយោធាចូល មកក្នុងប្រទេសរបស់ខ្លួន។

ប្រធានាធិបតីនៃប្រទេស បេឡារូស លោក Alexander Lukashenko បាននិយាយថា វាគឺជាផ្នែកមួយ នៃការប៉ុនប៉ង ក្នុងការបណ្តេញ ក្រុមរដ្ឋាភិបាល របស់លោកឲ្យចេញពីតំណែង។

លោក Lukashenko បានបន្តទៀតថា ដោយមិន បានផ្តល់ភស្តុតាង លំអិតថាកងកម្លាំងសន្តិសុខរបស់លោក បានរកឃើញថា កងកម្លាំងប្រយុទ្ធ ភេវរកម្មបរទេសបាន រៀបចំផែនការក្នុងការធ្វើរដ្ឋប្រហារ ទំលាក់គាត់ចេញពីតំណែង ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានធ្វើការ ចោទប្រកាន់ទៀតថា ពួកគេបានធ្វើការដឹកជញ្ជូន អាវុធជាច្រើនចូល មកក្នុងប្រទេសបេឡារូស ដោយភាគច្រើនសកម្មភាពទាំងនេះ គឺត្រូវបានគាំទ្រ ពីក្រោយដោយប្រទេស ជាច្រើនដូចជាអាល្លឺម៉ង់ លីទុយនេស៊ី ប៉ូឡូញ អ៊ុយក្រែន និង សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top