ម៉ានីល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន (DOH) បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន៥.៣៩២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេសអាស៊ី អាគ្នេយ៏មួយនេះកើនឡើងដល់១.៤៤១.៧៤៦នាក់ ។
ចំនួនអ្នកស្លាប់បានកើនឡើង ដល់២៥.១៩២នាក់ បន្ទាប់ពីអ្នកជំងឺចំនួន៤៣នាក់ បានស្លាប់បន្ថែមទៀត ដោយសារវីរុសបង្កជំងឺ ។ នាយកដ្ឋានបានបញ្ជាក់ដូច្នេះ ។ មន្ទីរពិសោធន៍ចំនួនបានរាយការណ៍ខុស ពីសេចក្តីរាយការណ៍ ។
ហ្វីលីពីន មានពលរដ្ឋជាង១១០លាននាក់ ដែលបានធ្វើតេស្ត រកមើលមេរោគជាង១៤លាននាក់ ចាប់តាំងពីផ្ទុះជំងឺ នៅក្នុងខែមករា ឆ្នាំ២០២០ ។
ក្រសួងបានធ្វើការចាក់វ៉ាក់សាំង គ្រប់កម្រិតបានជាង២,៨លាននាក់ហើយ ។ នាយកដ្ឋានដដែលនេះ បានបញ្ជាក់យ៉ាងដូច្នេះ នៅថ្ងៃចន្ទនេះ ។
លើសពីនេះ ហ្វីលីពីន បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានចំនួន១១,៧លានដូស ចាប់តាំងពីយុទ្ធនាការ កាលពីថ្ងៃទី០១ ខែមីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា