បរទេស៖ ការលើកឡើងនេះកើតឡើង បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោក Kelly Craft នៅឯកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិស្តីពី ការមិនរីកសាយអាវុធដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនដើម្បីមានភាពបត់បែន នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា កូរ៉េខាងជើងនិយាយថា សហរដ្ឋអាមេរិក“ គ្មានអ្វីដែលផ្តល់ជូនយើងទេ ទោះបីការពិភាក្សាត្រូវបានបន្តក៏ដោយ” ។
ទីភ្នាក់ងារនេះក៏បានឱ្យដឹងផងដែរថា ប្រទេសកូរ៉េខាងជើងជឿជាក់ថា សហរដ្ឋអាមេរិកបានធ្វើរឿង ឆោតល្ងង់ដោយកោះហៅក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដោយបន្ថែមថា គ្មានអ្វីក្រៅពីឧបករណ៍នយោបាយ ដែលជាផលប្រយោជន៍ របស់អាមេរិកនោះទេ។
បើតាម KCNA គឺក្រុងព្យុងយ៉ាងបានត្រៀមខ្លួន ជាស្រេចដើម្បីឆ្លើយតបទៅ នឹងវិធានការដែលត្រូវគ្នាណាមួយ ដែលសហរដ្ឋអាមេរិកជ្រើសរើស ៕
ប្រែសម្រួលៈ ណៃ តុលា